រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត PORSCHE បើកមកបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ ស្ថិត តាមបណ្ដោយផ្លូវ ព្រះមុនីវង្ស កែង៣១០ សង្កាត់ បឹងកេងកង ទី៣ ខណ្ឌបឹងកេងកង នាវេលា ម៉ោង ៤ទាបភ្លឺ ថ្ងៃ ទី ១៥ ខែមករា ឆ្នាំ ២០២៥។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត PORSCHE ពាក់ផ្លាកលេខភ្នំពេញ 2AW-5557 ធ្វើដំណើតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅ ពីជើងទៅត្បូង មកដល់ស្តុប៣១០ រថយន្ដក៏បើកមកបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះនាក់បើករថយន្ដបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS