ព័ត៌មានជាតិ

រថយន្តធុនធំ ដឹកសត្វគ្រួចនិងត្រីដាច់ហ្រ្វាំង បុករថយន្តព្រូស និងកង់បីឥណ្ឌា រងការខូចខាតយ៉ាងដំណំ

15-Jan-2025 225 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ធុនធំ ដឹកសត្វគ្រួច និង ត្រី ដាច់ហ្រ្វាំង បុករថយន្តព្រូសមួយគ្រឿង និងកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តធុនធំ ដឹកសត្វគ្រួច និង ត្រី ពាក់ផ្លាកលេខភ្នំពេញ 3D-8187 តាមបណ្ដោយផ្លូវ ៥៩៨ ក្នុងទិសដៅ ពីកើតទៅលិច ក៏ដាច់ហ្រ្វាំងបានបុកកង់បីឥណ្ឌា ពាក់ផ្លាកលេខ ព្រៃវែង 1P-1918 ក្នុងទិសដៅស្របទិសគ្នា ហើយបន្តបុករថយន្តព្រូស ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-9937 បណ្ដាលរថយន្តទាំង៣គ្រឿងបានរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តនិងម៉ូតូឥណ្ឌាទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត៕ Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS