ព័ត៌មានជាតិ

ខឹងចិត្តស្រីបោកច្រើនពេក លោតពីលើផ្ទះជួលជាន់ទី៣ឲ្យស្លាប់ តែបែរជាមិនស្លាប់ទៀត!!!

09-Jan-2025 398 views

រាជធានីភ្នំពេញ ៖ បុរសម្នាក់ខឹងចិត្តស្រីបោកច្រើនពេក ក៏សម្រេចចិត្តលោតពីលើផ្ទះជួលជាន់ទី៣ សំណាងល្អមិនស្លាប់ ក៏ត្រូវបានបងប្អូនប្រជាពរដ្ឋជួយលើកចុះមកក្រោម ហៅរថយន្ដសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិក្រាំងរំចេក ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង៥ភ្លឺ ត្រូវថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ ។

បើតាមការសាកសួរពីប្អូនប្រុសម្នាក់ដែលតែងតែដេកជាមួយបុរសខាងនោះបានរៀបរាប់ថា បុរសខាងលើមានឈ្មោះ ពូ លី អាយុ ៤៣ឆ្នាំ មានមុខរបរខាងទីផ្សារ ស្នាក់នៅបន្ទប់ជួយជាន់ទី៣ ក្នុងភូមិក្រាំងរំចេក សង្កាតចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បុរសខាងលើតែងតែនិយាយទូរស័ព្ទជាមួយនិងសង្សារ តែថ្ងៃនេះចម្លែកមិននិយាយទូរស័ព្ទដូចសព្វមួយដង រហូតដល់ម៉ោង៣ទៀបភ្លឺ បងប្អូនប្រជាពលរដ្ឋក៏បានលឺសូរសំឡេងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយក៏បាននាំគ្នាទៅមើល ក៏បានឃើញបុរសខាងលើដេកនៅលើដំបូល ជាន់ទី១ ផ្អើលបងប្អូនប្រជាពរដ្ឋ នាំគ្នាជួយលើកយកចុះមកក្រោម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ ក៏បានទំនាក់ទំនងហៅរថយន្ដសាមុយ ដើម្បីបញ្ចូនទៅមន្ទីរពេទ្យ ៕Mrr Ka

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS