ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចាត់វិធានការក្ដៅចំពោះអាជីវករ ដែលយកចំណីផ្លូវធ្វើជាអាជីវកម្មលក់ទំនិញ និងចតរថយន្តផ្ទេរទំនិញ ធើ្វឲ្យមានការកកស្ទះ

09-Jan-2025 290 views

រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចាត់វិធានការក្ដៅចំពោះអាជីវករដែលយកចំណីផ្លូវធ្វើជាអាជីវកម្មដោយដាក់តាំងលក់ទំនិញ នឹង ចតរថយន្តដើម្បីផ្ទេរទំនិញ ធើ្វអោយមានការកកស្ទះចរាចរណ៍ ។

ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានប្រគល់ភារកិច្ចជូន លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ បរិស្ថាន និងអនុវត្តវិធានការរដ្ឋបាល ចំពោះអាជីវករលក់ដូរផ្លែឈើ ការចតយានយន្តគ្រប់ប្រភេទ និងការចតយានយន្តលើកដាក់ រឺផ្ទេរទំនិនៅលើចិញ្ចើមផ្លូវ ។

លោក ស៉ឹម សុផង់ អភិបាលរង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់និងបាញ់ថ្នាំកំណាត់ព្រំ នៅកំណាត់ផ្លូវលេខ២៣៩ជាប់ផ្សារនាគមាស ចាប់ពីចំណុចផ្លូវលេខ២៣០ ដល់មហាវិថីមុន្នីរ៉េត(២១៧) ចំពោះរថយន្តដែលយកផ្លូវសាធារណៈ ជាកន្លែងផ្ទេរទំនិញ និងក្រុមអាជីវកតាំងលក់បន្លែ ផ្លែឈើ លើផ្លូវ២៣៤បង្កការកកស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ មិនអាចឆ្លងកាត់បាន អាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ចំពោះអ្នកដែលរំលោភយកចញ្ចើមផ្លូវ ដាក់តាំងលក់ទំនិញលើផ្លូវសាធារណៈ ។

លោកបានបន្ថែមទៀតថា លោកបានដឹកនាំកម្លាំង សណ្ដាប់ធ្នាប់ធ្វើការរៀបចំនៅលើកំណាត់ផ្លូវលេខ២៣៩ បន្តទៀតដោយសារតែតំបន់នោះមានសភាពស្មុគស្មាញដោយអាជីវករយកចំណីផ្លូវធ្វើជាអាជីវកម្មដោយមិនអាចធ្វើដំណើរបានបង្កនិងការកកស្ទះ ។ ក្នុងនោះអាជ្ញាធរបានយកផ្លែឈើមួយចំនួនដែលតាំងលក់នៅលើចំណីផ្លូវយកទៅសាលាខណ្ឌនិងដើម្បីឲ្យម្ចាស់មកធ្វើការណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបន្តទៀត ដាក់តាំងលក់បន្តទៀត ។

គួរបញ្ជាក់ផងដែរ កន្លងទៅកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានអនុញ្ញាតឲ្យក្រុមអាជីវករដែលលក់ដូរនៅ លក់នាពេលយប់ជាបណ្ដោះអាសន្ន ហើយនៅវេលាម៉ោង៦ព្រឹកបរិស្ថានអនាម័យត្រូវតែស្អាត។ ក៏ប៉ុន្តែក្រុមអាជីវករ លែងស្ដាប់ជាមួយអាជ្ញាធរ មិនមែនលក់តែពេលយប់តែប៉ុណ្ណោះទេក្រុមអាជីវករបានតាំងលក់តាំងយប់ទាំងថ្ងៃ បិទផ្លូវស្ទើទាំងស្រុងតែម្ដង៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS