ព័ត៌មានជាតិ

សិស្សសាលារវល់បង្ហោះម៉ូតូ ភ្លេច​កាត់សក់ ឥលូវត្រូវសមត្ថកិច្ចនាំមកអធិការដ្ឋានស្រុក កាត់សក់Free !

09-Jan-2025 242 views

ខេត្តកំពង់ស្ពឺ​៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥​

អនុវត្ដតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ពាក់ព័ន្ធក្រុមក្មេងទំនើង​ទោះបីប្រព្រឹត្ដក្រោ​មរូបភាពបែបណាក៏ដោយ ត្រូវ​តែ

កំលាំងនគរបាល​ អធិការដ្ឋាននគរ​បាលស្រុកសាមគ្គីមុនីជ័​យ​ ដោយ​ទទួលបានបទបញ្ជាពីលោកឧត្ដម​សេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ នារសៀល​ថ្ងៃទី០៨​ ខែមករា​ ឆ្នាំ២០២៥​ លោកវរសេ​នីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុកបានដឹក​នាំកំលាំងដោយសហការជាមួយសមត្ថកិច្ច​ពាក់ព័ន្ធធ្វើការស្រាវជ្រាវក្រុមក្មេងទំនើង​ដែលជិះម៉ូតូធ្វើសកម្ម​ភា​ពបង្ហោះម៉ូតូ​ នៅតាមបណ្ដោយផ្លូវជាតិលេខ​៥១នៅចំណុចភូមិពោធិ៍​ ឃុំដំណាក់រាំង​ ដោយយកវីដេអូ​ មកបង្ហោះលើបណ្ដា​ញសង្គ​ម​ tik tok ជាសាធារណៈ​។

ដោយមានកិច្ចសហការល្អពីកំលាំងពាក់ព័ន្ធ​សមត្ថកិច្ច​ឈា​នទៅ​ធ្វើ​ការ​ឃាត់មុខសញ្ញា​ក្មេងទំនើង​បាន​ ០២​នាក់​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ បាត់ដឹង​ ១.មានឈ្មោះ​ ង​ ស​ ណ​ ភេទ​ប្រុស​ អាយុ១៥ឆ្នាំ​ ភូមិក្រាំងត្រប់​ ស​ង្កាត់ត្រាចទង​ ក្រុងឧដុង្គម៉ែជ័យ​ ជា​សិស្សរៀន​ ថ្នាក់ទី​ 10​B​ ជាម្ចាស់ម៉ូតូនិងជាអ្នកបង្ហោះ​ (ដឹកគ្នា២នាក់)​ ២.មានឈ្មោះ​ ស​ ស​ ភ​​ ភេ​ទ​ប្រុ​ស​ អាយុ១៦ឆ្នាំ​ រស់​នៅភូមិត្រពាំងកន្សែង​ សង្កាត់ក្សេមក្សាន្ត​ ក្រុងឧដុង្គម៉ែជ័យ​ ជាសិស្សថ្នាក់ទី11D (អ្នកជិះពីក្រោយ)។

តាមការសាកសួរ​យុវជន​ទាំង២នាក់​បានទទួល​ស្គាល់​ថា​ ពិតជាបានធ្វើការជិះបង្ហោះម៉ូតូប្រាកដមែននិងថត​វីដេអូ​ដាក់តាមបណ្ដាញសង្គម​tik t​o​k ដេីម្បី​ចែករំលែក​ដល់ក្មេងដទៃ​អោយដឹងពីសមត្ថភាពរបស់ខ្លួន​។ រីឯមិត្តភក្តិម្នាក់​ទៀតឈ្មោះ​ រ​ វ​ ណ​​ បានឈប់រៀនហេីយ​ដោយសារតែគេចសាលាមិនចូលរៀន។

សមត្ថកិច្ច​នគរបាល​បានអនុវត្ដ​បទ​ប​ញ្ជា​ឯកឧត្តម​ គណៈ​ប​ញ្ជាការឯក​ភា​ព​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ លើករណី​នេះមិនលើកលែងដោយធ្វើ​ការ​ដ​ក​ហូតម៉ូតូ​យកមករក្សាទុក​រយៈពេល​៩០ថៃ្ង​ និងអនុវត្ដ​វិន័យ​ធ្វើ​ការកោសក់​ធ្វើ​ពលកម្មរយៈ​ពេល​៤៨​ម៉ោង​ធ្វើកិច្ចសន្យាប្រគល់ជូនឪពុក​ម្ដាយ​ ដើ​ម្បី​ទទួល​យកទៅគ្រប់គ្រងអប់រំ​និងទទួលខុសត្រូវកំហុសលើកទី១​ ។

ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​

សូមចូលរួម​សោកស្ដាយ​និងផ្ដាំផ្ញើដល់អាណាព្យាបាលទាំ​ងអស់បើស្រ​ឡាញ់កូនចៅមេត្ដាតាមដាននិងអប់រំដល់ពួក​គេបន្ថែមបន្ទាប់ពី​ លោកគ្រូ​ អ្នកគ្រូ​ នៅសាលា​រៀន​ ៕ នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS