រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីផឹកស៊ីនៅផ្ទះបងប្អូន ក្នុងល្បឿនលឿន បានបើកទៅ បុកថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ។
ហេតុការណ៍នេះ ស្ថិត តាមបណ្ដោយផ្លូវ ជាតិ លេខ ២ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលា ម៉ោង ១យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋានបានដោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូ Honda Dream c125 ពាក់ផ្លាកលេខកណ្ដាល 1AT-3422 តាមបណ្ដោយផ្លូវ ជាតិ លេខ ២ ក្នុង ទិសដៅ ពីកើតទៅលិច បានបុកថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ។
ក្នុងនោះ បើតាមសម្ដីបងប្រុសបង្កើតបានរៀបរាប់ថា ប្អូនគាត់បានមកលេងផ្ទះគាត់ក៏បានផឹកស៊ី ហើយក៏ជិះម៉ូតូផ្ទះវិញ គាត់ក៏បានឃាត់កុំអោយជិះម៉ូតូ ចាំស្អែកចាំទៅ តែប្អូនគាត់មិនស្ដាប់ ជិះចេញមកភ្លាម បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បែបនេះទៅវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ខណ្ឌដង្កោ ធ្វើការវាស់វែងយកម៉ូតូរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS