ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ១០នាក់ មានទាំងកាប់ប្លន់ , កាប់គ្នា គប់គ្នារបួសធ្ងន់ និងលួច សរុប៤ករណី ជាសាធារណៈនៅព្រឹកនេះ

06-Jan-2025 346 views

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ និងសមត្ថកិច្ចប៉ុស្តិ៍ បានធ្វើការបង្ហាញមុខជនសង្ស័យសរុបចំនួន ១០នាក់ ពាក់ព័ន្ធនឹង៤ករណីផ្សេងទៀត នៅខាងមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឲ្យប្រជាពលរដ្ឋបានឃើញ មុនបញ្ជូនខ្លួនទៅកាន់តុលាការ ។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន១០នាក់ បានប្រព្រឹត្តបទល្មើស០៤ផ្សេងគ្នា៖

១- ករណី លួចមានស្ថានទម្ងន់ទោសដោយសាការគាស់ទម្លុះទម្លាយ (ប្រើកូនកន្ត្រៃកាត់ហែកយកដែក ស័ង្កសីដំបូលឃ្លាំង) កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២ ០២៤ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចឃ្លាំងគ្មានលេខ ផ្លូវ លំ ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ ង៉ុក ផា ហៅ ជ្រូក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/ឈ្មោះ នួន ប៊ុនសាន ហៅ អូន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន)។

២-លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើមួកសុវត្ថិភាព និងកាំបិតប៉័ងតោគំរាមប្លន់ យកម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០២និង៣០ នាទី ត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវបេតុង៥០ ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

-ឃាត់ខ្លួន០២នាក់ ១/ឈ្មោះ លុច រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ អន្លង់គង សង្កាត់ព្រៃ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២/ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣-ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្មគប់ជនរងគ្រោះបណ្តាលឱ្យរងបួសក្បាល ធ្ងន់ធ្ងរ) ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទី។

-ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ១/ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួស ជុលម៉ូតូ ទីលំនៅភូមិក្រាំងស្វាយ ស្វាយ សង្កាត់ព្រែកកំពឹស សង្កាត ខណ្ឌដង្កោ រាជធានីភ្នំពេញ ២/ឈ្មោះ ថន វណ្ណនាថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅភូមិ ក្រាំង ស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ៣/ឈ្មោះ សុខ សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៤/ឈ្មោះ ចំរើន វិបុល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រមុខរបរជាង ជួសជុលម៉ូតូ ទីលំនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤-ករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើកាំបិតប៉័ងតោគប់ជនរងគ្រោះបណ្តាលឱ្យរង របួសថ្គាម និងកខាងឆ្វេង ធ្ងន់ធ្ងរ) ត្រង់ចំណុច ដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង៣០នាទី ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ អុល សំអាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ២/ឈ្មោះ អុល សំអែម ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS