រាជធានីភ្នំពេញ ៖ រថយន្តFord Ranger មួយគ្រឿង អ្នកបើករវល់ឱនរើសទូរសព្ទ ជ្រុលចង្កូតធ្លាក់ពីលើផ្លូវ ចូលទឹកប្រឡាយជាប់នឹងផ្លូវ ផ្អៀងលិចមួយចំហៀងក្បាលរថយន្ត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកបើកបរថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាក Ford Ranger ស្លាកលេខ កម្ពុជា MAKARA.C ក្នុងទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ អ្នកបើករថយន្តបានឱនរើសទូរសព្ទ ក៏ជ្រុលចង្កូតធ្លាក់រថយន្តពីលើផ្លូវ ចូលទឹកប្រឡាយជាប់នឹងផ្លូវ ផ្អៀងលិចមួយចំហៀងក្បាលរថយន្ត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ សំណាងក្នុងហេតុការណ៍នេះ គ្មាននរណាម្នាក់ រងរបួសនោះទេ។
ក្រោយកើតហេតុ ដោយសារមិនប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀត ក៏ដូចជាសម្បត្តិរដ្ឋ អ្នកបើកបររថយន្តខាងលើ បានហៅរថយន្តស្ទូច ស្ទូចយករថយន្តរបស់គាត់ឡើង ដើម្បីយកទៅជួសជុល ៕ អែល វិចិត្រ
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS