ព័ត៌មានជាតិ

ចាប់ខ្លួនក្មេងទំនើង ៤នាក់ ក្រោយកាន់ដាវថតបង្ហោះ រាំ ឌឺសមត្ថកិច្ចតាមTikTok !!!!

03-Jan-2025 546 views

ខេត្តកំពង់ស្ពឺ​៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយពិនិត្យលើ​គណ​នី​ហ្វេសប៊ុក​ឈ្មោះ​ CHI​NG មានខ្លឹមសារថា សូមគោរពបងៗ​នាយសមត្ថកិច្ច​ក្មេងស្ទាវឈាមរាវនេះជាមុខស​ញ្ញាកាន់ដាវកាន់កាំបិត​ នៅក្នុងទី​សា​ធារណៈ ដោយមិនញញើតក្រែងចិ​ត្តនរណាធ្វើឱ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សន្តិសុខសា​ធារណៈ។

សមត្ថកិច្ច​នគរបាល​បាន​ធ្វើ​ការ​ស្រា​វជ្រា​វ​បន្ទាប់ពីទទួលបានព័ត៌មានខា​ងលើ​កម្លាំងជំនាញបានសហការរកឃេី​ញក្មេងទំនេីង​០៤

នាក់​ ក្នុងចំ​ណោមបក្ខពួក​០៦នាក់ ៖

១-ឈ្មោះ​ ឈឿង បញ្ញា ភេទប្រុ​ស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឈើ​ទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

២-ឈ្មោះសឿន ណារ៉ុង ភេទប្រុ​ស អាយុ១៥ឆ្នាំ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជា​អ្នកដកដាវ​ និងម្ចាស់ដាវ)

៣-ឈ្មោះខ្ចៅ ទិត្យវណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ (អ្នកកាន់ដាវ)

៤-ឈ្មោះ​ សម្ពស្ស ឆាយហុង អាយុ​ ១៤ឆ្នាំ អ្នកទាំងពីររស់នៅភូមិព្រៃស្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

យោងតាមចម្លើយក្រុមក្មេងទំនើងទាំងបួននាក់​បញ្ជាក់ទទួលស្គាល់​ថា​ ពិតជាបាន​ថតនិងធ្វើសកម្មភាព​ រាំ​សំ​ញ៉ែងដាវ​ ដកបង្ហាញ​ ដាក់ជាប់​នឹ​ងចង្កេះ រួចបង្ហោះអួតដល់ហ្វេនៗខ្លួនក្នុងបណ្ដាញសង្គម​ tik tok តិចតុកប្រាកដមែន និងបានថតបង្ហោះកាលពីថ្ងៃទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៤ម្ល៉េះ​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានធ្វើការ​សាកសួរ​ កសាង​សំណុំ​រឿង​ ប​ញ្ជូន​ទៅ​ ស្នងការដ្ឋាន​នគរបាល​ខេ​ត្ត​កំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​ រីឯ​​បក្ខពួក​នៅសល់​ សមត្ថកិច្ច​បន្ដសហការ​ស្រាវជ្រាវ​ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS