ព័ត៌មានជាតិ

ឆ្លងឆ្នាំរួច ចូលគុកភ្លែត! ២ក្រុមបើកឆាកប្រយុទ្ធមានទាំងដុំថ្ម និងក្បាច់គុន ឃាត់ខ្លួន០៩​នា​ក់​ កំពុង​ព្យាបាល​ម្នាក់ និង​​គេចខ្លួន​០២នាក់

03-Jan-2025 407 views

ខេត្តកំពង់ស្ពឺ ៖ នគរបាល​បង្រ្កាប​ក្រុមក្មេងទំនើង​បង្កហិង្សា​ដោយប្រើដុំថ្ម និងក្បាច់គុន របួសទាំងសង​ខា​ង រវាង​២​ក្រុម​ ឃាត់ខ្លួនបាន​០៩​នា​ក់​ កំពុង​ព្យាបាល​ម្នាក់ និង​​គេចខ្លួន​០២នាក់ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា ដោយទទួល​បានព័ត៌មា​ន​ថាក្រុមក្មេងទំនើង​០២ក្រុម​ បាន​បើកឆាកបង្កហិង្សា​កាលពីថ្ងៃទី​៣១​.​១២.២០២៤​ វេលាម៉ោង​ ២២និង​៤​៥​នាទី នៅចំណុចផ្លូវចូលភូមិអូរ​លើ ឃុំព្នាយ​ ស្រុកសំរោងទង​ ខេត្តកំង់​ស្ពឺ​ ដោយអនុវត្ដតាមបទបញ្ជាលោ​កឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្ន​ងការ​នគរបាលខេត្ដកំពង់ស្ពឺ​ កំ​លាំ​ង​ការិយាល័យ​ជំនាញ​សហ​ការ​ជា​មួ​យ​កំលាំងនគរបាល​អធិការ​ដ្ឋាន​ន​គ​រ​បាល​ស្រុក​សំរោង​ទង​ ធ្វើ​ការ​ស្រា​វជ្រាវ​រហូតកំណត់មុខសញ្ញាបាននិ​ងឃាត់ខ្លួនក្រុម​ក្មេងទំនើ​ង​បានសរុ​ប​ ០៩នាក់៖

-ក្រុមទី១​ (អ្នកបង្កហេតុមុន)​ មានគ្នាប្រមាណ​ ៨នាក់​ គេចខ្លួន​ ២នាក់​

​ ១.ឈ្មោះ​ ឆាយ​ ណេត​ ភេទប្រុ​ស ១៩ឆ្នាំ ភូមិស្តៅឯម​ ឃុំក្រាំងចេក​ ស្រុកសាមគ្គីមុន្នីជ័យ -របួសថ្ងាសខាងស្តាំ​ ក្បាល​ និងខ្នង​ (ឃាត់ខ្លួន)

​ ២.ឈ្មោះ​ ហូរ​ ហាក់​ ហៅទាញ ភេទប្រុស អាយុ​១៩​ ឆ្នាំ​ ភូមិស្តៅឯម​ ឃុំក្រាំងចេក​ ស្រុកសាមគ្គីមុន្នីជ័យ​ (ឃាត់ខ្លួន)

​ ៣.ឈ្មោះ​ ជី​ វួចលាង ហៅ​ តឿ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ ភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គី​មុន្នីជ័យ -រងរបួសខ្នងក្រោយ​ (ឃាត់ខ្លួន)

​ ៤.ឈ្មោះ​ ផាត​ រតនៈ ហៅឈីត ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ ភូមិស្តៅឯម ស្រុកសាមគ្គីមុនី្នជ័យ (ឃាត់ខ្លួន)

​ ៥.ឈ្មោះ​ ធឿន​ រដ្ឋា​ ហៅ​ ជ្រូក​ ភេទប្រុស​ អាយុ​ ១៤ឆ្នាំ​ ភូមិស្តៅឯម​ ឃុំក្រាំងចេក​ ស្រុកសាមគ្គីមុន្នីជ័យ​(ឃាត់ខ្លួន​)

​ ៦.ឈ្មោះ​ ណ​ វិ​ ស​ ភេទប្រុ​ស​ អាយុ​ ២២ឆ្នាំ​ ភូមិស្តៅឯម​ ឃុំក្រាំងចេក​ ស្រុកសាមគ្គីមុន្នីជ័យ​

​ ៧.ឈ្មោះ​ ឃ​ ក.រ​​ ហៅកាញ់​ ភេទប្រុស​ អាយុ​ ២២ឆ្នាំ​ (គេចខ្លួន)

​ ៨.ឈ្មោះ​ ផ​ ចិ​ ត​​ ហៅប៉យ​ ភេទប្រុ​ស​ អាយុ១៥​ ឆ្នាំ​(គេចខ្លួន)

-ក្រុមទី២​ មានគ្នា​ ៤នាក់

​ ១.ឈ្មោះ​ សុខ​ ដួង​ ភេទប្រុស​ អាយុ២២ឆ្នាំ​ នៅភូមិអំពិលផ្អែម

ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ -រងរបួសចង្កេះ​ (ឃាត់ខ្លួន)។

​ ២.ឈ្មោះ​ គ្រន​ វីរៈ​ ភេទប្រុស​ អាយុ​ ២៨​ ឆ្នាំ​ នៅភូមិក្រាំងតារ័ត្ន​ ឃុំព្នាយ​ ស្រុកសំរោងទង​-រងរបួសចង្ការ​ នឹងកញ្ចឹងក​ (ឃាត់ខ្លួន)

​ ៣.ឈ្មោះ​ អឿង​ សុគន្ធសម្បត្តិ​នីសា​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ ​ភូមិ​ អំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ​ -រងរបួសដៃ​ នឹងជេីង​ (ឃាត់ខ្លួន)​ ។

​ ៤.ឈ្មោះ​ គ្រន សារឿន​ ភេទប្រុ​ស​ អាយុ​ ៣៤ឆ្នាំ​ ​ភូមិ​អូរលើ ឃុំព្នាយ​ ស្រុកសំរោងទង​ រងរបួសដៃ​ ខ្នង​ នឹង​ គុម្ពត្រជៀកខាងឆ្វេង​ ស​ម្រាកព្យាបាលនៅមន្ទីពេទ្យ​ KS កំពង់ស្ពឺ​ (បន្ដនីតិវិធី​)។

យោងតាមចម្លើយឈ្មោះ​ ហូរ​ ហា​ក់​ (ឃាត់ខ្លូន)​ មុនពេលកើតហេតុក្រុមរបស់ខ្លួនបានជិះម៉ូតូមកផឹកស៊ី​នៅផ្ទះ​មួយ​ ក៏ឃើញក្រុមទី២​ ជិះពី​មុខ​ ហើយយកជើងអូសដី​ បន្ទា​ប់មកបានដេញគប់ក្រុមទី២​ ដល់ផ្ទះចិន​ ក្រុមទីពីរបានដេញគប់វិញរហូតដល់ផ្ទះអុំង៉ែត​ រួចបើកឆាកប្រ​យុទ្ធ​គ្នា​ទៅវិញទៅមកតែម្ដង។

​សមត្ថកិច្ច​បាន​ធ្វើ​ការ​ ដកហូតវត្ថុតាង ម៉ូតូ៣​ គ្រឿង​ និងដុំថ្ម៧ដុំ​ ។

បច្ចុប្បន្ន​មុខសញ្ញា​ក្មេងទំនើង​ទាំង​០៩​ និងកំពុងតែព្យាបាលម្នាក់ត្រូវ​បានកំលាំ​ងជំនាញកសា​ង​សំណុំរឿង​ ចំណាត់ការ​នីតិវិធី​បន្ដ​ និងបន្ដស្រាវជ្រាវ​ឃាត់មុខសញ្ញា​គេចខ្លួន​បន្ដ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS