រាជធានីភ្នំពេញ៖ លោកអ្នកច្បាស់ជាជ្រាបហើយ ពីចរាចរណ៍នៅចំណុចផ្លូវ២១៧ មានការមមារញឹក ដោយសារជាចំណុចទីប្រជុំជន ដែលមានមនុស្សច្រើន មានទាំងសាលារៀន រោងចក្រ និងផ្សារ ទោះជាមានភ្លើងសញ្ញាចរាចរណ៍ក៏នៅតែមានការចង្អៀត ដោយសារកត្តាយានយន្ត យានជំនិះច្រើន ដូច្នេះចាំបាច់ណាស់ ដែលបងប្អូនទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើផ្លូវចង្អៀតណែនហើយ បងប្អូនមិនគោរពច្បាប់ចរាចរណ៍ទៀត វាកាន់តែធ្វើឲ្យចរាចរណ៍កាន់តែពិបាកក្នុងការធ្វើដំណើរ ពិសេសការនាំគ្នាជិះបញ្ច្រាសបែបនេះ កាន់តែរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ និងអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា ។ ត្រូវចាំថា យើងប្រញាប់ គេផ្សេងក៏ប្រញាប់ដូចគ្នា ម៉េចក៏គេអាចគោរពច្បាប់បាន យើងគោរពមិនបាន? ។
ដោយទទួលបានព័ត៌មានពីមហាជន រាយការណ៍មកកាន់អាជ្ញាធរពីការជិះបញ្ច្រាសផ្លូវ របស់អ្នកបើកបរមួយចំនួន នៅ
ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាសង្កាត់ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើសណ្តាប់ធ្នាប់ ផ្លូវ២១៧ និងបានអនុវត្តច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋ ជិះបញ្ច្រាសទិស ស្ថិតនៅផ្លូវ២១៧ ចាប់ពីចំណុចមុខវត្ត រហូតដល់ ផ្លូវ ចូលនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ គឺគោរពជីវិតខ្លួនឯង ៕ នុច
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS