ខេត្តកណ្តាល ៖ មកដឹងលម្អិត ជុំវិញហេតុការណ៍អគ្គិភ័យ ដែលបានឆាបឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ អស់ជាច្រើនខ្នង កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិវត្តថ្មី ឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាល។
តាមរបាយការណ៍ពីសមត្ថកិច្ចដែលក្រុមការងារ VITHEY NEWS ទទួលបាន បានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នង រួមមាន ៖
១.ផ្ទះឈើ ប្រកក្បឿង ជញ្ជីងឈើ ថ្មក្រោម ទំហំ ទទឹង.៩.មបណ្ដោយ១៤.ម.. ម្ចាស់ឈ្មោះឈី ស៊ីម៉ន ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកើតហេតុ ឆេះអស់ទាំងស្រុង។
២.ផ្ទះឈើ ប្រកក្បឿង ជញ្ជាំងឈើ ថ្មក្រោម ទំហំ ទទឹង.៨.ម បណ្ដោយ៩.ម ម្ចាស់.ឈ្មោះលន់ ធូក ភេទស្រីអាយុ៥៦ឆ្នាំ មានទីលំនៅភូមិកើតហេតុ ឆេះអស់ទាំងស្រុង។
៣.ផ្ទះឈើ.ប្រកក្បឿង ជញ្ជាំងឈើ ថ្មក្រោ ទំហំ ទទឹង.៦,៥ម បណ្ដោយ៩,៥ម ម្ចាស់ឈ្មោះទិត្យ ហឹម ភេទប្រុសអាយុ៦៨ឆ្នាំ មានទីលំនៅភូមិកើតហេតុ ឆេះអស់ទាំងស្រុង។
៤.ផ្ទះឈើ ប្រកក្បឿង ជញ្ជាំងឈើ ថ្មក្រោម ទំហំ ទទឹង.៨ បណ្ដោយ៩.ម.ម្ចាស់ផ្ទឈ្មោះលន់ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ ឆេះអស់ទាំងស្រុង ។
៥.ផ្ទះឈើ ប្រក ក្បឿង ជញ្ជាំនឈើ ទំហំ ទទឹង.៦.ម បណ្ដោយ ១១.ម ម្ចាស់ឈ្មោះកន ស៊ីថា ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ ឆេះអស់មួយចំហៀង។
៦.ផ្ទះឈើ ប្រកក្បឿង ជញ្ជាំងស័ង្កសី ទំហំ.ទទឹង.៦.ម បណ្ដោយ ៨.ម្ចាស់ឈ្មោះលន់ ធឿន ភេទស្រីអាយុ៤៥ឆ្នាំ មានទីលំនៅភូមិកើតហេតុ ឆេះអស់មួយចំហៀង។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ឆេះផ្ទះ អស់ទាំងស្រុងចំនួន៤ផ្ទះ និងផ្ទះអស់មួយចំហៀង ចំនួន២ផ្ទះ និងឆេះអស់សម្ភារៈមួយចំនួនទៀត។
ចំណែកមូលហេតុនៅ មិនដឹង ដោយសារម្ចាស់ផ្ទះដែលឆេះទី១មិននៅផ្ទះ និងម្ចាស់ផ្ទះទី២.ទី៣ ក៏មិននៅផ្ទះដែរ ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវបន្តពីមូលហេតុនៃការឆេះ។
ជុំវិញការឆាបឆេះនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់១១រថយន្ត ស្មើនឹង៧៧គីប , រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញ្ញាឮចំនួន០១គ្រឿង បាញ់០២រថយន្ត , រថយន្តពន្លត់អគី្គភ័យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលចំនួន០១គ្រឿងបាញ់អស់០៣រថយន្ត,រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកបាធាយខេត្តកំពង់ចាម០១គ្រឿងបាញ់អស់០១រថយន្ត, រថយន្តពន្លតអគ្គីភ័យ ស្នងការនគរបាលខេត្តកណ្ដាល០១គ្រឿងបាញ់២រថយន្ត, រថយន្តពន្លត់អគ្គីភ័យរបស់បុរីអាមូរី ៧មករាចំនួន០១គ្រឿងបាញ់អស់០១រថយន្ត។រថយន្តរបស់សាលាស្រុកមុខកំពូល០១គ្រឿងបាញ់អស់០១រថយន្ត ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន , រថយន្តអធិការរដ្ឋាននគរបាលស្រុកមុខកំពូលអស់០១ឡាន ខ្សាច់កណ្ដាលអស់០១ឡាន , រថយន្តរបស់ឡឥដ្ឋអី២១ ចំនួន០១គ្រឿង បាញ់អស់០១រថយន្ត, សរុបប្រើប្រាស់ទឹកអស់១១ឡាន ទើបរលត់ជាស្ថាពរនៅវេលាម៉ោង១៣និង២១នាទីថ្ងៃខែឆ្នាំដដែល ហើយចំពោះករណីខាងលើនេះ មិនបណ្ដាលឲ្យគ្រោះដល់អាយុជីវិតមនុស្សឡើយ ៕ អែលមេសា
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS