ព័ត៌មានជាតិ

ហ៊ានណាស់លោកចោរ! មកលួចម៉ូតូគេ សែង យកទៅបាត់! បើអ្នកណាបានឃើញ ទាំងចោរ ទាំងម៉ូតូគាត់ សូមជួយប្រាប់ម្ចាស់ម៉ូតូផង!

02-Jan-2025 281 views

រាជធានីភ្នំពេញ ៖ ពិតជាហ៊ានមែនលោកចោរ នាំគ្នាចូលធ្វើសកម្មភាព លួចម៉ូតូរបស់គេក្នុងផ្ទះជួល ម៉ូតូជាប់សោរ.ក កំពុងកាច់គេចេញមកទាន់ ក៏នាំគ្នាលើកសែងម៉ូតូកង់ខាងមុខ ចេញ រួចលួចទៅបាត់តែម្តង ។

តាមការបញ្ជាក់ពីជនរងគ្រោះជាម្ចាស់ម៉ូតូមកកាន់ក្រុមការងារ VITHEY NEWS បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនរងគ្រោះបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គាត់បានចេញពីធ្វើការមកផ្ទះដូចសព្វដង លុះមកដល់ផ្ទះវេលាម៉ោងជិត៨ គាត់បានយកម៉ូតូម៉ាក HONGDA BEAT ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1AK-6413 ទុកដូចរាល់ដង រួចក៏ឡើងទៅសម្រាកនៅបន្ទប់ជាន់ខាងលើ។ លុះដល់ព្រឹកឡើង ក៏រៀបចំខ្លួនទៅធ្វើការនៅម៉ោង៧និង ២០នាទី បានចុះទៅក្រោម ក៏មិនឃើញម៉ូតូ សល់តែមួកសុវត្ថិភាព គាត់ក៏ដើរទៅសួរម្ចាស់ផ្ទះ សុំCamara មើល ក៏ឃើញសកម្មភាពចោរលួចយកទៅ ទើបទៅដាក់ ពាក្យបណ្ដឹងភ្លាមៗ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលាបតែម្តង តែមកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ នូវពុំទាន់ មានដំណឹងអ្វីទាំងអស់។ ដូច្នេះបើបានឃើញ ជនសង្ស័យមានភិនភាគដូចក្នុងកាមេរ៉ានេះ ឬក៏ឃើញម៉ូតូរបស់គាត់ម៉ាក BEAT ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1AK-6413 សូមជួយទាក់ទងមកកាន់គាត់ផង តាមរយៈលេខ 096 95 41 879! សូមអរគុណ ៕ អែលមេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS