ព័ត៌មានជាតិ

ចាប់បានហើយ! ក្មេងទំនើងរហ័សនាមធីម កាហ្វេមិត្ត ដែលដេញវាយធាក់ក្រុម T4 នៅផ្លូវជាតិលេខ២ ទៅបុកកង់មីងលក់នំអន្សមរងរបួស ,សមត្ថកិច្ចបង្ហាញមុខជាសាធារណៈ

27-Dec-2024 420 views

រាជធានីភ្នំពេញ ​៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យជាក្មេងទំនើងរហ័សនាម ធីម កាហ្វេ នមិត្ត ដែលដេញវាយធាក់ក្រុម T4 តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រហូតបណ្តាលឲ្យដួលអូសទៅបុកជាមួយនឹងកង់ របស់អ្នកមីងលក់នំអន្សម បណ្តាលឲ្យរងរបួសក្បាល និងជើង ត្រូវបានរថយន្តសាមុយ យកទៅព្យាបាលនៅមន្ទីរពេទ្យ ។ ក្នុងករណីនេះ សមត្ថកិច្ចឃាត់ខ្លួនបានជណសង្ស័យចំនួន ៩នាក់ ។

ក្នុងនោះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៤ ក្រោមការបញ្ជារពី លោកស្នងការរង ប៊ុន សត្យា លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល

លោកវរៈសេនីយ៍ឯក ម៉ម សាវន បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន ៩នាក់។

ករណីនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ​ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវ បង្រ្កាប ករណី​ ហិង្សាដែលចេតនាមានស្ថានទម្ងន់ទោស នៅចំនុច​ផ្លូវជាតិលេខ២ ​ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ កាលពី​ ថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤ វេលាម៉ោង ២៣:៣០នាទី និងធ្វើការឃាត់ខ្លួនបាន ជនសង្ស័យ សរុប ៩នាក់រួមមាន ៖

១-ឈ្មោះ ​ហុក​ យូ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ

២. ឈ្មោះ សំអាងវិទូ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ

៣.ឈ្មោះ​ សួន​ លីហេង​ ភេទប្រុស​ អាយុ ១៧ឆ្នាំ

៤.ឈ្មោះ​ សួន​ ច័ន្ទសុភា​ ភេទស្រី​ អាយុ១៦ឆ្នាំ

៥.ឈ្មោះ​ ផន​ សុផាលីន​ ភេទស្រី​ អាយុ១៦ឆ្នាំ

៦.ឈ្មោះ​ សី​ អ៊ែនជី​ ភេទស្រី​ អាយុ​១៦ឆ្នាំ

៧.ឈ្មោះ​ សែម​ ពន្លឺ​ ភេទប្រុស​ អាយុ១៧ឆ្នាំ

៨.ឈ្មោះ​ ផា​ រ័ត្ន​ ភេទប្រុស​ អាយុ១៧ឆ្នាំ​

៩.ឈ្មោះ​ រិទ្ធ​ វិបុល​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ ។

ពេលនេះ កម្លាំងការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត ហើយសូមបញ្ជាក់ថា មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងសកម្មភាពហិង្សា ដោយចេតនា ក្មេងទំនើង សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អែល មេសា

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS