ព័ត៌មានជាតិ

ផឹកស្រវឹងមកចាប់ដៃចាប់ជើងកូនស្រីគេកណ្តាលផ្លូវ គេទៅប្រាប់ឪពុក មកដល់វាយស្លាប់ម្នាក់ ម្នាក់ទៀតរបួស ឃាត់ខ្លួន២នាក់ !

24-Dec-2024 379 views

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស២នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយជនរងគ្រោះ២នាក់ ផឹកស្រវឹងមកចាប់ដៃចាប់ជើងកូនរបស់គាត់នៅកណ្តាលផ្លូវទាំងយប់ កូនក៏មកប្រាប់ ទ្រាំមិនបាននាំគ្នាទៅវាយ រហូតស្លាប់ម្នាក់ និងម្នាក់ទៀតរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ជាង​៧​យប់ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៤ ​ចំណុច​ដែក​កោង ស្ថិត​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖

១. ឈ្មោះ សឿ​ន ដា​រ៉ូ ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​ជា​ជន​ដៃដល់ ប្រើ​ដំបង​ឈើ​វា​យ​) ។

២. ឈ្មោះ អាន គឹ​ម​ហឿ​ន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ មុខរបរ យាម​ដី មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ប្រើ​ដៃ​វា​យ​) ។

ប្រភពដដែលបន្តថា ជនសង្ស័យ​បានយក​ដំបង​ឈើមូល និង​ដៃ វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​០២​នាក់​រួម​មាន ៖

១. ឈ្មោះ សុក វី​ន ហៅ​ម៉ា​ប់ ភេទ​ប្រុស​អាយុ​២៨ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​កំណើត ភូមិ​ត្រែង​ពក ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​ត្រូវ​ចំ ក​ញ្ចឹ​ង​.​ក ខាងក្រោយ ផ្នែក​ខាងឆ្វេង ០១​ដំបង បណ្តាល​ឲ្យ​ស្លា​.​ប់ ខណៈ​ពេល​បញ្ជូន​ទៅ​ពេទ្យ​មណ្ឌល​សុខភាព​ឃុំ​រាម​) ។

២. ឈ្មោះ មាន ផា​ឃឹ​ន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក​ដឹក​ជញ្ជូន​ក្រុមហ៊ុន E Gets មាន​ទីលំនៅ​កំណើត​ភូមិ​ត្រែង​ពក ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គី​រី ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។ ត្រូវ​ចំ​ក្បាល​ខាងក្រោយ​០១​ដំបង​និង​ខ្នង​០២​ដំបង​(​របួសស្រាល​) ។

មូលហេតុ មក​ពី​ជន​រង​គ្រោះ​ឈ្មោះ សុក វី​ន ហៅ​ម៉ា​ប់ បាន​ផឹកស្រា​ស្រវឹង ទៅ​ចាប់ដៃ​ចាប់ជើង​កូនស្រី​របស់​ជន​បង្ក​ឈ្មោះ អាន គឹ​ម​ហឿ​ន នៅ​កណ្តាលផ្លូវ រួច​កូនស្រី​ជន​បង្ក​នោះ បាន​មក​ប្រាប់​ឪពុក ហើយ​ឪពុក​ខឹង ក៏​ចេញពីផ្ទះ ជាមួយ​អ្នក​ភូមិ​ជាប់​គ្នា​ម្នាក់​ទៀត រួច​ធ្វើ​សកម្មភាព​យក​ដំបង​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ ក្រោយមកកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បិត​ត្រាំ​ង ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ភ្លាម​ៗ តែ​ម្តង ដកហូតបាន ដំបង​ឈើមូល ចំនួន​០៣​កំណាត់​ និង ទូរ​សព្ទ​ដៃ ០១​គ្រឿង​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង បាន​យក​មក​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ធ្វើការ​សាកសួរ និងប្រគល់សពឲ្យសាច់ញាតិ៕នុច

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS