រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន បើកទៅបុកគូទរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់ សំណាងល្អត្រូវបានក្រុមគ្រូពេទ្យយកទៅសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះកើតឡើងនៅលើស្ពានជ្រោយចង្វារ ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ៤ទៀបភ្លឺត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានដោយដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ជិះម៉ូតូ SUZAKI NEX មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1IH 4035 ជិះឌុបគ្នាក្នុងល្បឿនលឿន បើកឡើងស្ពានជ្រោយចង្វាមិនប្រយ័ត្ន ក៏បានទៅបុកគូទរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរះ ប៊ុនថាំ ដែលពាក់ស្លាកលេខ ភ្នំពេញ 3F 6106 បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំង២នាក់ សំណាងល្អត្រូវបានក្រុមគ្រូពេទ្យយកទៅសង្គ្រោះបន្ទាន់។ ភ្លាមនោះបើកបរបានរត់គេចខ្លួន ហើយក៏មានបុរសម្នាក់អះអាងថាជាប្អូនប្រុស បានមកយកកាបូបលុយចេញពីក្នុងរថយន្ដស្របពេលសមត្ថកិច្ចមិនទាន់មកដល់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់បានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯស្នងការចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៀត ៕ Mrr Ka
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS