ព័ត៌មានជាតិ

មានអ្នកណាស្គាល់គាត់ទេ! ដេកនៅក្បែរទីលានចាក់សំរាម ដោយនិយាយមិនចេញ ដើរមិនរួច ពេលនេះសមត្ថកិច្ចខេត្តព្រះវិហារ បញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ីហើយ!

16-Jul-2024 242 views

ខេត្តព្រះវិហារ៖ យោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តព្រះវិហារ​ បានឲ្យដឹងថា រដ្ឋបាលខេត្តព្រះវិហារ សូមប្រកាសស្វែងរកក្រុមគ្រួសារ​ សាច់ញាតិ​របស់បុរសម្នាក់ពុំស្គាល់អត្តសញ្ញា​ណដែលមាន​ ភិនភាគដូចក្នុងរូបថត។

អាជ្ញាធរបានបញ្ជាក់ថា បុរសរូបនេះ​ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំ​សង្កែមួយ ស្រុកឆែប​ ខេត្តព្រះវិហារ​ ប្រទះឃើញដេកនៅក្បែរទីលានចាក់សំរាម ដោយនិយាយមិនចេញ ដើរមិនរួច ព្រមទាំងមិនស្គាល់អត្តសញ្ញាណ។

បច្ចុប្បន្ន​ បុរសរូបនេះ​ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ រាជធានីភ្នំពេញ​។

ករណីក្រុមគ្រួសារ​ សាច់ញាតិ​ និងសាធារណៈជន បានឃើញ និងស្គាល់បុរសខាងលើនេះ សូមធ្វើការទំនាក់ទំនងមកកាន់លេខ​ 097 504 6504​ ស្នងការរង​នគរបាលខេត្តព្រះវិហារ​ /​ 095 998 953 មន្រ្តីប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​ ដើម្បីទទួលបានព័ត៌មានអំពីបុរសខាងលើ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS