ព័ត៌មានជាតិ

ថ្មី! ស្លៀកឈុតPower Rangers ប្រែកាយបង្ហោះម៉ូតូតាមផ្លូវ ត្រូវសមត្ថកិច្ចឃាត់បាន

05-Mar-2025 630 views

ខេត្តស្វាយរៀង ៖ សម័យកាន់តែទំនើប យុវវ័យខ្លះព្រហើន រករបស់ថ្មីយកមកសាក សាកឲ្យត្រូវផ្លូវល្អ ដែលសង្គមទទួលស្គាល់ឲ្យតម្លៃមិនអីទេ តែនេះStyleថ្មី ទិញឈុតPower Rangers ប្រែកាយយកមកស្លៀក រួចនាំគ្នាបង្ហោះម៉ូតូតាមដងផ្លូវ បង្ហោះមធ្យមទេ ងំថតបង្ហោះតាមបណ្តាញសង្គមទៀត ត្រូវសមត្ថកិច្ចឃាត់បាន ។

តាមប្រភពព័ត៌មាន ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៣និង ១០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។

យុវជនទាំង២នាក់នេះ បានបិទមុខ​ស្លៀកឈុត Power Rangers ជិះ​ម៉ូតូ​ស្លាក​លេខ​ភ្នំពេញ 1LA-0213 ឌុ​ប​គ្នា​បង្ហោះ​កង់​មុខ តាម​ដងផ្លូវ​សាធារណៈ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពងទឹក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​យក​មក​ធ្វើ​កិច្ចសន្យា​ឣ​ប់​រំ​ណែនាំ ហើយតាមការឆ្លើយរបស់យុវជនទាំង២នាក់នេះបានឲ្យដឹងថា ពួកខ្លួនចូលចិត្តមើលYouTube ស្រលាញ់ឈុតនឹងពេក ក៏ទិញយកមកស្លៀកហើយជិះម៉ូតូបង្ហោះ ដើរលេងបែបនេះតែម្តង ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS