រាជធានីភ្នំពេញ ៖ ក្រុមក្មេងអន្ទពាលមួយក្រុម បានបើកឆាកប្រយុទ្ធកាប់ប្រហារទៅលើយុវជនមួយក្រុមទៀត បណ្តាលឲ្យម្នាក់ ត្រូវក្មេងអន្ទពាលទាំងនោះ កាប់នឹងផ្គាក់ចំក្បាលរបួសធ្ងន់ធ្ងរខ្លាំងហូរឈាមដាប រួចកាប់កម្ទេចម៉ូតូ និងស្លាកលេខ ហើយក៏ប្រញាប់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ទាំងស្រុង ពីក្រុមយុវជនដែលអះអាងថាខ្លួនជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនកំពុងអង្គុយលេងដូចធម្មតា ក្រុមក្មេងអន្ទពាលទាំងនោះ បានដេញវាយពួកខ្លួនម្តងរួចមកហើយ ត្រឡប់មកម្តងទៀត ហៅគ្នា ជាង២០ម៉ូតូឯណោះ មានទាំងស្រី ទាំងប្រុស មកដល់ស្រែកថា «ពួកហែងចេញមកកាប់គ្នាមួយស្មើរ» មានទាំងដាវ ទាំងផ្គាក់ រត់ចែកជើងគ្នា តែ ត្រូវក្មេងអន្ទពាលទាំងនោះ កាប់នឹងផ្គាក់ចំក្បាលរបួសធ្ងន់ធ្ងរខ្លាំងហូរឈាមដាប រួចកាប់កម្ទេចម៉ូតូនិងស្លាកលេខ ដោយទាំងម៉ូតូស្កុបពីរបស់ភ្ញៀវផ្សេងទៀតដែលគាត់ជិះមកហូបអីមិនដឹងរឿងថែមទៀត ហើយក៏ប្រញាប់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយបើតាមការបញ្ជាក់ពីជនរងគ្រោះផ្ទាល់តាមទូរសព្ទ ពេលនេះខ្លួនកំពុងចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ហើយខ្លួនក៏មិនដែលបានស្គាល់ក្រុមទាំងនោះដែរ ។
ជុំវិញករណីនេះ ជនរងគ្រោះបញ្ជាក់ថា ខ្លួននឹងទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ក្រុមក្មេងអន្ទពាលខាងលើ យកមកផ្តន្ទាទោសតាមច្បាប់ ៕
016 772 021
©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS