ព័ត៌មានជាតិ

អគ្គិភ័យឆេះសហគ្រាសធុនតូចកែឆ្នៃអាគុយហ្សុងតេង មួយកន្លែង យ៉ាងសន្ធោសន្ធៅ ជិត១២ម៉ោងទៅហើយមិនទាន់រលត់នោះទេ!

16-May-2024 318 views

ខេត្តកំពង់ស្ពឺ ៖ សហគ្រាសធុនតូចកែឆ្នៃអាគុយហ្សុងតេង(អ៊ិនធើ ណេសសិនណល.ត្រេនឌីង) មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ តាំងពីវេលាម៉ោង ២១ និង១០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិពាំងល្វា ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ គិតត្រឹម​ព្រឹក​ម៉ោង​ ០៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅមិនទាន់រលត់នៅឡើយ ដោយប្រើពេលជិត១២ម៉ោងទៅហើយ ។ នេះបើយោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យបានឆេះក្នុងឃ្លាំងស្ដុកអេត​ចាយ ដែលតាមដឹងថា​ មានប្រភេទជ័រ​ សំណរ​ និងធ្យូងថ្មផ​ងដែរ​ ជាដើម។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល​ បានម្ចាស់ការសហការបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ៥គ្រឿង​ រួមជាមួយ​ រថយន្ត​មកពីអង្គភាពយោធា​០១គ្រឿង​ ប៉ុន្តែ​គិតត្រឹម​ព្រឹក​ម៉ោង​ ០៦និង៣០នាទីព្រឹកនេះ​ ភ្លើង​មិនទាន់រលត់ទាំងស្រុងនោះទេ អ​គ្គិភ័យ​បានបន្ដ​ឆេះ​ មានរយៈពេល​ជិត​ ១២ម៉ោងមកហើយ។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ កំពុងអន្ដរាគមន៍​ ជួយបាញ់ពន្លត់​ភ្លើង​ដែលកំពុងតែបន្ដឆេះក្នុងទីតាំងខាងលើ ៕

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS