កម្សាន្ត

ក្រុមហ៊ុន UP សាខាបុរីប៉េងហួតបឹងស្នោ (អាប់ដេតអាស័យដ្ឋានថ្មី)

24-Jun-2025 395 views

ទីផ្សារ​អចលនទ្រព្យ​ចុះ​ធ្លាក់មែនទេ​? UP Pacific Real Estate បានបើកសម្ភោធការិយាល័យចំនួនពីរប្រឆាំងនឹងនិន្នាការនេះហើយ។ តើអ្នកណានឹងគ្រប់គ្រងទីផ្សារផ្ទះប្រណិត?
កាលពីថ្ងៃទី 18 ខែមិថុនា ក្រុមហ៊ុន UP Pacific Real Estate បានធ្វើការប្រារព្ធពិធីពីរនៅពេលតែមួយ នៅក្នុងបុរីប៉េងហួត(បឹងស្នោ) រាជធានីភ្នំពេញ សាខាហាងតែរបស់UP និង ការិយាល័យ UP បុរីប៉េងហួតបឹងស្នោ បានបើកដំណើរការជាផ្លូវការក្នុងពេលតែមួយ។ នៅថ្ងៃនៃព្រឹត្តិការណ៍នេះ ស្ថាបនិក UP លោកស្រី Zhang Ting (Cindy) ភ្នាក់ងារអចលនទ្រព្យនៃផ្ទះប្រណីត) សហស្ថាបនិក លោក Yang Qinmin និង លោកស្រី Wu Lili និងបុគ្គលិកជាង 50 នាក់បានចូលរួមក្នុងពិធីបើកសម្ពោធ។ កន្លែង​នេះ​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ និង​មិត្តភ័ក្តិ ហើយ​វា​មាន​ភាព​រស់​រវើកយ៉ង​ខ្លាំង​ណាស់។ ការបើកហាងនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងថ្មីនៃហាង ដែលបង្ហាញពីសន្ទុះដ៏រឹងមាំនៃការអភិវឌ្ឍន៍ជាបន្តរបស់ម៉ាកយីហោប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបទពិសោធន៍សេវាកម្មអចលនទ្រព្យកាន់តែងាយស្រួល ប្រសិទ្ធភាព និងមនុស្សធម៌ដល់អតិថិជន ហើយក៏ជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយទៀតសម្រាប់ UP Pacific Real Estate នៅក្នុងប្លង់ទីផ្សារលំដាប់ខ្ពស់។

ទីតាំងនៅតំបន់ស្នូលនៃបុរីប៉េងហួតបឹងស្នោ ជាការតភ្ជាប់បណ្តាញពីរត្រូវបានបើកដំណើរការឡើង

 

ហាង​ទាំង​ពីរ​ដែល​បាន​បើក​លើក​នេះ​គឺ​ស្ថិត​នៅ​ក្នុង​បុរី​ប៉េង​ហួតផ្លូវជាតិលេខមួយ (Borey Peng Hout) ដែល​ជា​សហគមន៍​ខ្ពស់​ធំ​ជាង​គេ​ក្នុង​រាជធានី​ភ្នំពេញ។ សហគមន៍នេះមានបរិក្ខារសម្បូរបែប និងបរិស្ថានល្អឥតខ្ចោះ ដោយសំបូរទៅដោយគ្រួសារជនជាតិខ្មែរដែលមានចំណូលមធ្យម និងខ្ពស់ និងវិនិយោគិនជនជាតិចិន។ ទីតាំងនេះគឺជាតំបន់ស្នាក់ការសំខាន់របស់ UP ដែលបានវិនិយោគយ៉ាងខ្ពស់។

 

• ហាងតែរបស់ UP

 

ស្ថិតនៅទីលានហាត់កីឡាវាយកូនហ្គោលនៅក្នុងបុរីប៉េងហួត ផ្លូវលេខ១ នេះជាកន្លែងសម្រាប់ជួបជុំបែប

ពហុមុខងារដែលបង្កើតឡើងដោយក្រុមការងារ UP ។ កន្លែងនេះរួមរួមបញ្ចូលនូវការចរចារអាជីវកម្ម ការទទួលអតិថិជន និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីបង្កើតបទពិសោធន៍សេវាកម្មអចលនទ្រព្យប្រកបដោយភាពកក់ក្តៅ។

 

• UP សាខាបុរីប៉េងហួតបឹងស្នោ (អាប់ដេតអាស័យដ្ឋានថ្មី)

សាខាដើមបានផ្តល់សេវាកម្មជូនអតិថិជនក្នុងតំបន់នេះរយៈពេលជិត ៣ ឆ្នាំមកហើយ។ លើកនេះក្រុមហ៊ុនបានបើកសាខានៅទីតាំងថ្មីស្ថិតនៅជិតផ្សារទំនើបបុរីប៉េងហួត ផ្លូវលេខ១ ដែលមានទំហំកាន់តែធំជាងមុន

បានផ្ទេរទៅទីតាំងថ្មីទាំងស្រុង ស្ថិតនៅជិតផ្សារទំនើបបុរីប៉េងហួត ដែលមានលំហូរចរាចរណ៍កាន់តែប្រសើរ ការកំណត់រចនាសម្ព័ន្ធក្រុមកាន់តែរឹងមាំ និងសមត្ថភាពប្រតិបត្តិការក្រុមដែលប្រសើរឡើង ដោយផ្តល់ជូនអតិថិជននូវការគាំទ្រផ្នែកអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ និងទូលំទូលាយ។
៦ឆ្នាំនៃការខិតខំប្រឹងប្រែងដើម្បី បង្កើតម៉ាកយីហោដែលជ្រើសរើសដំបូងសម្រាប់ជនជាតិចិននៅបរទេសក្នុងការវិនិយោគអចលនទ្រព្យ
ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ២០១៩ មក UP Pacific Real Estate តែងតែអនុវត្តតាមទស្សនៈវិជ្ជាជីវៈសេវាកម្ម “សេចក្ដីស្មោះត្រង់ វិជ្ជាជីវៈ ប្រសិទ្ធភាព ជ័យជំនះរួម និងទីមួយ” ហើយបានបន្តវិនិយោគយ៉ាងជ្រៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនជនជាតិចិនដែលធំបំផុត មានបញ្ជីរអចលនទ្រព្យច្រើនបំផុត និងមានឥទ្ធិពលច្រើនបំផុតក្នុងវិស័យនេះ UP បានគ្រប់គ្រងអចលនទ្រព្យជាង ២០,០០០ ទ្រព្យហើយនាពេលបច្ចុប្បន្ន ដោយបណ្តាញសេវាកម្មរបស់យើងគ្របដណ្តប់លើ៖
✅ ការលក់ និងជួល អាផាតមិន វីឡា ដី និងហាងអាជីវកម្ម

✅ សេវាផ្តល់ជូនដល់ម្ចាស់ផ្ទះពេញលេញ ការជួលជំនួស ការលក់ជំនួស និងការគ្រប់គ្រងអចលនទ្រព្យជាសេវាផ្នែកទាំងមូល

 

ជាមួយគ្នានេះផងដែរ UP ក៏បានបង្កើតសាខាក្រុមហ៊ុននៅម៉ាឡេស៊ី ជប៉ុន ឌូបៃ ថៃ សិង្ហបុរី ហុងកុង និងតំបន់នានាជុំវិញពិភពលោក ដើម្បីកសាងប្រព័ន្ធសេវាទិញអចលនទ្រព្យជាប្រទេសចម្បងសម្រាប់ជនជាតិចិននៅបរទេស។

 សហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុត ដើម្បីបង្កើតសមិទ្ធផលល្អៗជាបន្តបន្ទាប់ក្នុងទីផ្សារអចលនទ្រព្យ
ក្នុងរយៈពេលចុងក្រោយនេះ UP បានបន្តផ្តោតសំខាន់លើទីផ្សារកម្រិតខ្ពស់ ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងនោះ UP បានធ្វើកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយគឺ ក្រុមហ៊ុន Borey Peng Huoth (PH) ដែលជាក្រុមហ៊ុនឯកទេសឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ UP ទទួលបានសិទ្ធិជាភ្នាក់ងារលក់ផ្លូវការនៃគម្រោងស្នូលរបស់ PH ដែលរួមមានវីឡាថ្នាក់ខ្ពស់ និងអចលនទ្រព្យប្រភេទវិនិយោគនានា ផ្តល់ជូនអតិថិជននូវការផ្ដល់ជូនពិសេស និងសេវាកម្មផ្ទាល់ខ្លួនបន្ថែម។

ក្នុងនាមជាដៃគូយុទ្ធសាស្រ្ត UP បានបញ្ចប់ការលក់អចលនទ្រព្យជាង ៨ លានដុល្លារ អំឡុងពេលត្រឹមតែ ១ ខែប៉ុណ្ណោះ។ Borey Peng Huoth ដែលជាតំបន់វីឡាធំល្បីបំផុតនៅរាជធានីភ្នំពេញ បានក្លាយជាទីកន្លែងរស់នៅរបស់គ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាយូរយារណាស់មកហើយ និងជានិមិត្តសញ្ញាដ៏គួរអោយចាប់អារម្មណ៍នៅក្នុងទីផ្សារលំនៅដ្ខានប្រណិតក្នុងប្រទេសកម្ពុជា។

 

ក្រៅពីគម្រោងលំនៅដ្ខានប្រណិត UPក៏បានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយគម្រោងអភិវឌ្ឍន៍ ទំនើបជំនាន់ថ្មីនៅទីក្រុងភ្នំពេញគឺ “La Vista One”(紫晶壹号) ដើម្បីបង្កើតមជ្ឈមណ្ឌលជួលអចលនទ្រព្យ “UP Rental Center”។
គម្រោង “La Vista One” ដែលមានឈ្មោះថា “ផ្ទះវីឡាជាន់ខ្ពស់ជាប់ទន្លេ” ស្ថិតនៅជាប់ទីក្រុងចំណុច ទន្លេ4មុខ (Chroy Changvar) ត្រូវបានរចនា និងសាងសង់ដោយក្រុមហ៊ុនចិនតែ១គត់ដែលធ្លាប់បង្កើតសណ្ឋាគារកម្រិត ផ្កាយ៧ របស់ប្រទេសចិន។ គម្រោងនេះប្រើវត្ថុធាតុដើមប្រណិត និងមានប្រព័ន្ធស្មាតហោស៍ទំនើបទាំងអស់ និងស្ថាបត្យកម្មលំដាប់ខ្ពស់ បង្កើតជាម៉ូឌែលផ្ទះវីឡាជាន់ខ្ពស់លំដាប់ថ្មី។

ពេលចេញផ្សាយគម្រោងនេះភ្លាមបានទទួលការឆ្លើយតបយ៉ាងខ្លាំងពីទីផ្សារ។

ក្នុងនាមជាដៃគូ UP បានសម្រេចការលក់អចលនទ្រព្យចំនួន $5.6 លាន ដុល្លារ ក្នុងរយៈពេលត្រឹមតែ ៣ សប្ដាហ៍ប៉ុណ្ណោះ នេះបង្ហាញពីសមត្ថភាពរឹងមាំនៃទីផ្សារផ្ទះប្រណិតរបស់ខ្លួន។
 

សម្លឹងទៅពិភពលោកនៅថ្ងៃអនាគត និងផ្តល់សេវាកម្មកាន់តែប្រសើរ

 

ការបើកហាងទាំងពីរក្នុងពេលតែមួយ មិនត្រឹមតែបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិវត្តថ្មីនៃគំនិតសេវាកម្ម និងបទពិសោធន៍របស់អតិថិជនរបស់ UP ផងដែរ។ នៅពេលអនាគត UP Pacific Real Estate នឹងបន្តធ្វើឱ្យវត្តមានរបស់ខ្លួនកាន់តែស៊ីជម្រៅនៅក្នុងប្រទេសកម្ពុជា និងផ្សព្វផ្សាយតំបន់អាស៊ីអាគ្នេយ៍ ហើយបន្តផ្តល់ជូនអតិថិជនចិនទូទាំងពិភពលោកនូវដំណោះស្រាយអចលនទ្រព្យនៅបរទេសប្រកបដោយសុវត្ថិភាព និងគិតគូរជាមួយក្រុមជំនាញ ធនធានលំនៅដ្ឋានគុណភាពខ្ពស់ និងសេវាកម្មដោយស្មោះត្រង់។

 

សូមស្វាគមន៍អតិថិជនទាំងចាស់ និងថ្មីទាំងអស់ សហការជាមួយពួកយើង!

 

មិនថាអ្នកកំពុងទិញផ្ទះជាលើកដំបូង ដំណើរការរៀបចំទ្រព្យសម្បត្តិ ការគ្រប់គ្រងការជួល ឬក៏កំពុងស្វែងរកការវិនិយោគល្អប្រសើរជាងមុន UP តែងតែស្ថិតនៅក្បែរអ្នក ដើម្បីជួយឲ្យអ្នកចាប់ផ្តើមដំណើរការវិនិយោគដោយទំនុកចិត្ត។



ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS