កម្សាន្ត

ការពិតបែបនិងសោះ....ទើបធ្វើឲ្យ​Facebook យប់មិញ​​ជាប់គាំង មិនអាចឲ្យមនុស្សរាប់លាននាក់​ចូលប្រើគណនីរបស់ពួកគេបាន!!

06-Mar-2024 2.4k views

បច្ឆេកវិទ្យា៖ Facebook និង Instagram ដែលគ្រប់គ្រងដោយក្រុមហ៊ុន មេតា បានរងការវាយប្រហារដោយការដាច់ចរន្តអគ្គិសនីទូទាំងពិភពលោក ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់មិនអាចចូលប្រើគណនីរបស់ពួកគេបាន។ ​នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ជុំវិញ​បញ្ហានេះ ក្រុមហ៊ុន Meta ក៏ដូចជា​បណ្ដាញសង្គម Facebook ហាក់ដូចលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ​។ ចំណែក Instagram ដូចជាលុបទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជារូបថត និងវីដេអូឃ្លីប ។

ជាមួយគ្នានេះ បើយើងតាមសារពី Facebook បានជូនដំណឹងយ៉ាងដូច្នេះថា «ថ្ងៃនេះ Facebook បានជួបបញ្ហា សម្រាប់មនុស្សជាច្រើនមិនអាចប្រើប្រាស់បានក្នុងរយៈពេលប្រហែល ២ ម៉ោងកន្លះ។ ហើយនេះជាការជាប់គាំងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលជាង ៤ ឆ្នាំ ហើយយើងសុំទោស ចំពោះបញ្ហាជាដំបូងនេះផងដែរ​»។

សារខាងលើបានបញ្ជាក់ថា បញ្ហាដែលកំពុងកើតឡើងគឺបណ្ដាលមកពីការដាច់ចរន្តអគ្គិសនី ហើយក៏មានបញ្ហាជាច្រើនទៀតផងដែរ។ Facebook បន្ថែមថា «យើងក៏ចង់ផ្តល់ព័ត៌មានលម្អិតអំពីបច្ចេកទេសបន្ថែមទៀតអំពីអ្វីដែលបានកើតឡើង និងចែករំលែកមេរៀនដ៏ធំមួយនេះ»​។

គួរបញ្ជាក់ថា ​នៅក្នុងប្រទេសកម្ពុជា បញ្ហាជាប់គាំងនេះបានអូសបន្លាយចាប់តាំងពីម៉ោង ១០ និង ៣០នាទីយប់ រហូតដល់ម៉ោង ១១ និង ៣០នាទីយប់ ថ្ងៃទី០៥ ខែមីនា ទើបដំណើរដូចប្រក្រតីឡើងវិញ៕

ប្រភព៖ Reuters

ព័ត៌មានស្រដៀងគ្នា

VITHEY NEWS

ទំនាក់ទំនង

©2023 រក្សាសិទ្ធគ្រប់យ៉ាងដោយ VITHEY NEWS